វត្តអូរចំណារ

Post by admin

22:24 - 30/05/2025

Comment

វត្តអូរចំណារ

    ​ស្ថិតនៅក្នុងភូមិ បត់គគីរ ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើត ជាប់ប្រឡាយទឹក ខាងលិចជាប់ផ្លូវជាតិលេខ៤ ខាងជើងជាប់ ប៉ុស្តិ៍ប៉ូលីស ខាងត្បូងជាប់ភូមិចាម មាន ចំងាយ៣០គ.ម ពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថាវត្ត “អូរចំណារ” ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩០៩ ដោយ ព្រះតេជគុណ សិប និងពុទ្ធបរិស័ទ។ ហេតុដែលនាំអោយហៅថា វត្តអូរចំណារ ព្រោះកាលពីដើមឡើយមានអូរមួយ មានទឹកហូរយ៉ាង ខ្លាំង ធ្វើទំនប់ទប់មិនជាប់សោះ គេក៏យកឈើជាច្រើនបោះធ្វើជាចំណាល ដើម្បីចាលទឹកនោះ ហើយអូរនេះក៏ មានរឈ្មោះថា អូរចំណាល តែដោយហៅតៗគ្នា យូរៗទៅក៏ក្លាយទៅជា អូរ ចំណារ ដោយបាត់ពាក្យ "ចំណាល ទៅជា "ចំណារ” ក្រោយមកក៏បានបង្កើតវត្ត ហើយក៏ដាក់ ឈ្មោះវត្តនេះថា វត្ត អូរចំណារ ជាប់រហូតមកដល់ សព្វថ្ងៃនេះ ។ មុនឆ្នាំ ១៩៧៥ វត្តនេះមានតែកូនសាលាតូច ១ និង ព្រះវិហារចាស់តូច ១ ដែលប្រក់ស្លឹកដោយ ពុំមាន អ្នកជួយឧបត្ថម្ភទេ មានតែពុទ្ធបរិស័ទចំណុះជើងវត្តតែប៉ុណ្ណោះ ហើយវត្តនេះត្រូវបាន បំផ្លាញយ៉ាងខ្ទេចខ្ទី ដោយរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ន ត្រូវបានរៀបចំ កសាងដោយឯកឧត្តម ទៀ វិញ និងលោកជំទាវ លោក វរៈនាវី នួន យោង ព្រមទាំងសហការី មន្ត្រីរាជការជាច្រើនទៀត ហើយ បានធ្វើពិធី បុណ្យបញ្ចុះខណ្ឌសីមា ក្រោមអធិបតីរបស់ឯកឧត្តម សាយ ឈុំ ។

អំពីអតីតចៅអធិការ

- ជំនាន់ទី ១ ព្រះតេជគុណ ព្រះនាម សិប ជាចៅអធិការ ដឹកនាំរៀបចំវត្ត កសាងកុដិឈើ ។

- ជំនាន់ទី ២ ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ១៩៩៦ : ព្រះតេជគុណ ព្រះនាម ដាង កសាងព្រះវិហារ និង កសាងសាលាឆាន់(សមិទ្ធផលទាំងនោះមិនទាន់ហើយក៏លាចាកសិក្ខាបទ) ។

- ជំនាន់ទី៣ ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ : ព្រះតេជគុណ ព្រះនាម ថាច់ មួន បានកសាងព្រះ វិហារ និងសាលា ឆាន់បន្ត ។

- ជំនាន់ទី៤ ពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០០២ ព្រះតេជគុណព្រះនាម គង់ វាសនា ជាចៅអធិការ បន្តកសាង ព្រះវិហារ បន្ទាប់មកក៏លាចាកសិក្ខាបទ ។

- ជំនាន់ទី៥ ពីឆ្នាំ ២០០២ ដល់ដើមឆ្នាំ ២០០៨ ព្រះតេជគុណ ព្រះនាម នួន សោភា បានកសាង កុដិថ្ម១ខ្នង ស្រះទឹក០១ ក៏លាចាកសិក្ខាបទ ។

- ជំនាន់ទី៦ ពីដើមឆ្នាំ ២០០៨ ដល់ ចុងឆ្នាំ ២០០៨ ព្រះតេជគុណ ព្រះនាម ដាវ វុទ្ធី កសាងរបង វត្ត

- ជំនាន់ទី៧ ពីចុងឆ្នាំ ២០០៨-២០១៧ ព្រះតេជគុណព្រះនាម ខេន ប៊ុនណែត ជាចៅអធិការ បន្ត កសាងរបងវត្តនិង ជួសជុលដំបូលព្រះវិហារ ផ្ទាំងគំនូរ កសាងក្លោងទ្វារ រូបដំរី១គូរខាងមុខក្លោង ទ្វារវត្ត បង្គោលភ្លើង រូបទេពប្រណម្យ ចាក់ដីបំពេញទីធ្លាវត្តចំនួន៣០០០ឡាន កសាងសាលា ពុទ្ធិកសិក្សាកម្ពស់ពីរជាន់ កសាងបន្ទប់ទឹកចំនួន៧ តសំយាបខាងមុខសាលាឆាន់ រូបសំណាក លោកតាដំបងដែក រូបខែឆ្នាំទាំង១២ ព្រះអង្គប្រោសពុទ្ធបិតាចំនួន២១អង្គ រូបសំណាកព្រះអង្គ ទ្រង់ទទួលចង្ហាន់នាងសុជាតា និងកសាងរូបព្រះពុទ្ធបរិនិព្វាន និងចាក់ប៉េតុង និងការ៉ូឡាបំពេញទី ធ្លាវត្ត។

- ជំនាន់ទី៨ ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ព្រះតេជគុណព្រះនាម ស៊ីវ គោ បន្តកសាងព្រះអង្គបរិ និព្វាន និងដំបូល ចាក់ប៉េតុង រោងទទួលភ្ញៀវ តសំយាបកុដិ កសាងកន្លែងព្រះអង្គទ្រង់ប្រសូត្រ ក សាងដំបូលកន្លែងព្រះពុទ្ធទទួលចង្ហាន់នាងសុជាតា ដងទង់ បង្គោលសូឡា រៀបចំកែសម្រួល កន្លែងព្រះអង្គប្រោសពុទ្ធបិតា និងរូបខែឆ្នាំទាំង១២ រោងម៉ាស៊ីនភ្លើង បន្ទប់ទឹកចំនួន៧ រៀបចំសួន ច្បារ និងកំពុងកសាងកុដិព្រះសង្ឃគង់ទំហំ៩ម៉ែត្រគុណ១៩ម៉ែត្រ សព្វថ្ងៃមានព្រះសង្ឃគង់នៅ ចំនួន ១២ អង្គ ។