វត្តសារាយអណ្តែត

Post by admin

10:57 - 28/05/2025

Comment

វត្តសារាយអណ្តែត

វត្ត សារាយអណ្តែត ស្ថិតនៅ ក្នុងភូមិ ត្រពាំងតា ឃុំជើងតោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ ដីលោកតា ជន ខាងលិចជាប់ផ្លូវជាតិលេខ៤ ខាងជើងជាប់ដីលោក ប៉ែន នីម ខាងត្បូងជាប់ដី លោក ធិល អេង មានចំងាយ ៥៦ គ.ម ពីក្រុងព្រះសីហនុ។

ឈ្មោះដើមហៅថាវត្ត ទឹកថ្លា ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៤៨ ដោយព្រះតេជគុណ ព្រះនាម ប៉េង សូត្រ រួមជាមួយពុទ្ធបរិស័ទក្នុងភូមិ ។

ហេតុដែលនាំឲ្យហៅថាវត្ត សារ៉ាយអណ្តែត ដោយអនុវត្តតាមព្រះសង្ឃដិការបស់ សម្តេច ព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត ទ្រង់និមន្តមកទស្សនាខេត្តព្រះសីហនុ បាននិមន្តចូលឆាន់ ក្នុងវត្តនេះ ហើយក៏ទ្រង់មានសង្ឃដិការថា ត្រូវប្រែឈ្មោះវត្តទឹកថ្លានេះ មកជាផ្លូវការ ហៅថាវត្តសារាយអណ្តែត វិញទើបព្រះសង្ឃ អាចារ្យគណៈកម្មការពុទ្ធបរិស័ទ សំរេចចិត្តប្តូរឈ្មោះវត្តទឹកថ្លានេះ មកជាវត្តវត្ត សារាយណ្តែត ចាប់តាំងពីពេលនោះជាប់មកដល់បច្ចុប្បន្ន ។

មុនឆ្នាំ១៩៧៥ បានកសាងព្រះវិហារ សាលាឆាន់ កុដិ និង បាននិមន្តចូលរួមជាអធិបតីព្រះតេជគុណ អូដឹក គង់វត្តព្រៃនប់ ។

ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ វត្តសារាយអណ្តែត ត្រូវពួកប៉ុល ពត យកធ្វើជាកន្លែងចិញ្ចឹមជ្រូក ចិញ្ចឹមទា ចំណែកព្រះវិហារធ្វើជាកន្លែង កោះកូនទា រីឯកុដិ សាលាឆាន់ ត្រូវពួកវារុះអស់ នៅសល់តែ ព្រះវិហារចាស់ទ្រុឌទ្រោមប៉ុណ្ណោះ ។

ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ ១៩៧៩ ពុទ្ធបរិស័ទបានរៀបចំព្រះវិហារចាស់ដែលនៅសល់នោះ រៀ ព្រះសង្ឃគង់នៅ រៀបចំទីធ្លាវត្ត កសាងកុដិ ស្រះទឹក និង ដោយមានការគាំទ្រពីគណប្រជាជនកម្ពុជា បាន កសាងកុដិថ្មកំពស់ពីរជាន់ ០១ខ្នង សាលាទទួលភ្ញៀវ ០២ខ្នង ចង្ក្រានដាំបាយ ០១ខ្នង ក៏លាចាកសិក្ខាបទ

-ពឆ្នាំ ១៩៩៣ ព្រះតេជគុណព្រះនាម អាត ជា ជាចៅអធិការ បន្តការរេបចនិងកសាងសាលាធា ស្រះទឹក ដល់ឆ្នាំ ១៩៩៧ គំលាចាកសិក្ខាបទ ។

-ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ ព្រះតេជគុណ ព្រះនាម ជួប អើយ បានកសាង ដែឈើ និង បន្តការ កសាងសាលាឆាន់ ហើយក៏លាចាកសិក្ខាបទ ។

-ពីឆ្នាំ ១៩៩៩ ដល់ដើមឆ្នាំ២០០៩ ព្រះតេជគុណព្រះនាម វ៉ាន់ មួន ជាចៅអធិការ បាន កសា

សាលាឆាន់បឆ្លើយ កសាងកុដិថ្មកំពស់ ០២ជាន់ សាលាទទួលភ្ញៀវ រៀបចំបរិស្ថានវត្ត រោងដាំបាយ និ កំពុងកសាងព្រះវិហារថ្មី (ពោះវិហារចាស់ទ្រុឌទ្រោម) ហើយក៏វិលត្រឡប់ទៅស្រុកកំណើត ។

-ពីខែ មិថុនា ឆ្នាំ ២០០៩ ដល់បច្ចុប្បន្ន ព្រះតេជគុណ ព្រះនាម មាស សំអាន កសាងរោងដា៖ ម៉ាស៊ីនភ្លើង និង កំពង់បន្តកសាងព្រះវិហារ ហើយសព្វថ្ងៃមានព្រះសង្ឃគង់នៅចំនួន០៩អង្គ ។