វត្តសុវណ្ណគង្គា (សាមគ្គី)
ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ភូមិ ប្រជាពលរដ្ឋ ខាងលិចជាប់ភូមិប្រជាពលរដ្ឋខាងជើងជាប់ផ្លូវជាតិលេខ៣ និង ខាងត្បូងជាប់ភូមិប្រជាពលរដ្ឋ មានចំងាយ ៤៥ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។ វត្តនេះមានឈ្មោះដើម ហៅថា “វត្តសុវណ្ណគង្គា” ត្រូវបានកសាងឡើងនៅឆ្នាំ១៩៨៧ ដោយពុទ្ធបរិស័ទក្នុងភូមិសាមគ្គី និង មានការជួយជ្រោមជ្រែងពីរដ្ឋអំណាចភូមិ ឃុំ បានបង្កើតវត្តនេះឡើង និង ដោយការសំណូមពរ ពីពុទ្ធបរិស័ទ ។
ហេតុដែលនាំរៀហៅ”វត្តសុវណ្ណគង្គា”នេះ គឺមកពីប្រជាពលរដ្ឋបានរួចចាកពីរបបប្រល័យពូជសាសន៍ និង ដោយជ័យជំនះ ៧មករា ទើបប្រជាពលរដ្ឋគិតថាដូចបានកំណប់មាស ហេតុនេះក៏ឲ្យឈ្មោះវត្តនេះថា សុវណ្ណគង្គា ជាប់រហូតមកដល់បច្ចុប្បន្ន ។
-ស្ថានភាពមុនឆ្នាំ ១៩៧៥ ដីនេះជាដីរបស់ប្រជាពលរដ្ឋក្នុងឃុំសាមគ្គី សំរាប់ធ្វើស្រែ ។
-ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរបប ប៉ុល ពត គឺពួកវាយកដីនេះដាក់ជារួមដើម្បីធ្វើស្រែ ។
-ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ដីនេះ ក៏មិនទាន់កើតជាវត្តអារាមទេ នៅឆ្នាំ ១៩៨៧ ដោយ យល់ឃើញមានការលំបាករបស់ប្រជាពលរដ្ឋទៅកាន់វត្តឆ្ងាយៗនោះ ទើបរដ្ឋអំណាចមូលដ្ឋានក៏រៀបចំ ដីនេះក្លាយទៅវត្ត ហើយលោក អ៊ុក សារុន បានកសាងព្រះវិហារ ០១ ធ្វើអំពីឈើ ប្រកគ្បឿង និងឥដ្ឋ ក្រោយមកបានកសាង សាលាធម្មសភា០១ខ្នង ដោយលោក ឃន វដូណា និង លោក នៅ រតនា អញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីឆ្លង និង បញ្ចុះខណ៍សីមា ដោយ ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម សួស កាណាន ។ ឆ្នាំ១៩៨៧ ដល់ ឆ្នាំ១៩៩១ ព្រះតេជគុណ សេក ភណ៍ ជាព្រះចៅអធិការ បានរៀបចំ កសាងព្រះវិហារឈើ ០១ ។
-ឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៧ ព្រះតេជគុណ ឈិន នីម ជាព្រះចៅអធិការ បានរៀបចំកាសាងខ្លោងទ្វារ រោងបាយនិង កសាងរបបវត្តមួយជ្រុង។
-ឆ្នាំ១៩៩៧ ដល់ ឆ្នាំ២០១៤ ព្រះតេជគុណ កែវ ចែម ជាចៅអធិការ បានកសាងសាលាធម្មសភាមួយខ្នង ឆ្នាំ២០០៤ លោកក៍បានកសាងព្រះវិហារមួយខ្នងទៀងដោយយល់ឃើងថា(ព្រះវិហារ)ឬសាឡុមនោះចាស់ទ្រុតទ្រោមទៅហើយក៍បានក៍សាងថ្មីហើយជាស្ថាពរនៅឆ្នាំ២០១១ហើយក៍បានបញ្ចុះខណ្ឌសីមាផងដែរ បន្ទាប់មកលោកក៍បានសាងបន្តដូចជា ស្រះទឹក កុដិ ដងទង់ រៀបចំទីធ្លាវត្តផ្សេងៗ។
ឆ្នាំ២០១៤ដល់២០១៧ ព្រះតេជគុណ ចាន់ សុវណ្ណ ជាព្រះចៅអធិការបានកសាងបន្តដូចជា រោងវែងមួយ ដែលមានទទឹង៥x៣០និងបានពង្រីកដីវត្តបន្ថែម។
ឆ្នាំ២០១៧ដល់ឆ្នាំ២០២០ ព្រះតេជគុណ អែម សំអឿន ជាព្រះចៅអធិការបានកសាង របងវត្តមួយចំហៀងខាងក្រោយវត្ត ចាក់ដីវត្តផងដែរ។
ឆ្នាំ២០២០ ដល់បច្ចុប្បន្ន គ្រប់គ្រងកសាងដឹកនាំដោយ ព្រះចៅអធិការព្រះនាម ហឿនសុខ បានរៀបចំកសាងបាន កុដ្ឋមួយខ្នង និងបន្ទុនទឹកមួយខ្នងដែលមាន១២បន្ទុប និងរៀបចំសួនច្បារនិងសមិទ្ធផលផ្សេងៗទៀត សព្វថ្ងៃកំពុងកសាង សាលាធម្មសភាមួយខ្នងដែលមានទទឹង២២x៣២ម៉ែត្រ។ បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន៥អង្គ និងបញ្ចូនទៅសិក្សាចំនួន៩អង្គ នៅក្នុងខេត្តព្រះសីហនុនិងខេត្តកំពត ។