វត្តព្រៃនប់

Post by admin

08:03 - 10/06/2025

Comment

វត្តព្រៃនប់

        ស្ថិតនៅក្នុង ភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ ផ្សារព្រៃនប់ និង អូរទឹក ខាងលិច និង ខាងជើងជាប់ដី ឯកឧត្តម លូ គឹមឈុន ខាងត្បូងជាប់ហុងទឹក និង មានចំងាយ ៣៨,៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ វត្តនេះមានឈ្មោះដើមហៅថា វត្តព្រៃនប់ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៤៩ ដោយព្រះគ្រូ ចៅអធិការ ព្រះនាម លឹម និង ព្រះតេជគុណ ព្រះនាម ជ្រួត បានប្រមូលពុទ្ធបរិសទ័ក្នុងភូមិ ស្រុកកាប់ឆ្កាព្រៃធំៗ ធ្វើជាធម្មសាលានៅលើទីទួល សំរាប់ព្រះសង្ឃ និង ពុទ្ធបរិសទ័សំណាក់សមាទានសីល ធ្វើបុណ្យទានផ្សេងៗ តាមជំនឿសាសនា ។  ហេតុដែលនាំឲ្យ ហៅថាវត្ត ព្រៃនប់ តាមការរៀបរាប់ចាស់ទុំមួយចំនួនទុយដឹងថា ទីតាំងនេះកាលពី ដើមឡើយ ជាតំបន់ព្រៃធំៗ ហើយសំបូរទៅដោយ សត្វក្របីនប់ ក្នុងនោះមានក្របីនប់មួយ ជាមេហ្វូងរស់នៅទីនោះ ប្រជាជន រស់នៅតំបន់នោះ តែងនាំគ្នានិយមហៅថា “ព្រៃក្របីនប់ ” តៗគ្នាមក លុះចំណេរកាលយូរមកពាក្យថា " ព្រៃក្របីនប់” ក៏បានប្រែក្លាយទៅជា “ព្រៃនប់” ដោយបាត់ពាក្យក្របី តាំងពីឆ្នាំ ១៩៤៩ ជាប់រហូតមក ដល់បច្ចុប្បន្ន ។

ពីឆ្នាំ១៨៤៩ រហូតមកដល់ឆ្នាំ១៩៦១ ព្រះចៅអធិការ ព្រះនាម ជ្រួត មកដល់ព្រះគ្រូចៅអធិការ ព្រះនាមដឹក បានកសាងព្រះវិហារ ០១ កុដិ ០១ខ្នង ធ្វើអំពីឈើប្រក់ក្បឿង ក្លោងទ្វារ និង សមិទ្ធិផលមួយ ចំនួនទៀត ធ្វើឲ្យវត្តនេះមានការរីកចំរើននិងក្លាយជាទីសក្ការៈបូជា សំរាប់ពុទ្ធបរិសទ័ទូទៅ     ធ្វើពិធីបញ្ចុះខណ៍ សីមា ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង លោកយិន ចាន់ធូ អតីតអភិបាល ស្រុកព្រៃនប់ ។

ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺរបបកម្ពុជាប្រជាធិបតេយ្យប្រលយ័ពូជសាសន៍ជាតិឯង បរិវេណវត្តររ ជាកន្លែងដាក់កងចលាត់តំបន់ ៣៧ ជាទីលានហាលស្រូវ ព្រះវិហារ ជាជង្រុកស្រូវទីធ្លាទាំងមូលសម្រាប់ ចិញ្ចឹមជ្រូក មាន់ ទា តោ ក្របី សមិទ្ធផលមួយចំនួនត្រូវបានកំទេចចោល ។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នបានប្តូរ ឈ្មោះទៅជារណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និង គណបក្សប្រជាជនកម្ពុជាវិសយ័ព្រះពុទ្ធសាសនា ត្រូវបានរស់ឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចទាំងបី ។ វត្តព្រៃនប់ ត្រូវបានរៀបចំឡើងវិញនៅ ឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៩៤ មានព្រះតេជគុណ ព្រះនាម ផន ព្រះតេជគុណ ព្រះនាម ពេជ្រ ព្រះតេគុណ ព្រះនាម ឌីមរួម អាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន កសាងបាន សាលាបាលី ០១ខ្នង កំពស់ពីរជាន់ - ០៦បន្ទប់ ប្រាង្គដើមពោធិ៍ ឧប្បដ្ឋានសាលាធ្វើអំពីថ្មប្រក់ហ្វីប្រូស៊ីម៉ង់ត៍ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ជុំ ហិល អតីតអភិបាលក្រុងព្រះសីហនុ ។

-ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩៤ ព្រះតេជគុណ ព្រះនាម ជន, ព្រះតេជគុណ ពេជ្រ ព្រះតេជគុណ ឌីម ជា ចៅអធិការបន្តបន្ទាប់ បានរៀបចំទីធ្លាវត្ត រោងដាំបាយ រៀបចំកសាងឧប្បដ្ឋានសាលា ។ 

ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ ២០០៤ ព្រះតេជគុណ ព្រះនាម ព្រហ្ម បូរាណ ជាចៅអធិការ កសាងបាន សាលាបាលី ប្រាង្គដើមពោធិ៍ បន្តកសាងឧប្បដ្ឋានសាលា និង សម្ពោធ ហើយក៏លាចាកសិក្ខាបទ ។ 

-ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ ព្រះតេជគុណ ព្រះនាម ឈុំ ឈាន់ ជាចៅអធិការ កសាងរបង វត្ត កាំជណ្តើរមុខព្រះវិហារ រៀបចំកសាងកុដិ ០១ខ្នងកំពស់ពីរជាន់បានប្រាមណជា៤៥% ក៏លាចាកសិក្ខបទ ។

-ពីឆ្នាំ ២០០៧ ដល់បច្ចុប្បន្ន ព្រះតេជគុណ ព្រះនាម ប៉ុណ្ណ សុវណ្ណា ជាចៅអធិការវត្ត និង ជាលេខា អនុគណស្រុកព្រៃនប់ រួមជាមួយពុទ្ធបរិសទ័ បានរៀបចំចាប់សាបផ្លូវចូលវត្ត ទីបាំជា បង្កន់អនាម័យ កសាង កុដិថ្ម បន្តពីព្រះតេជគុណឈុំ ឈាន់ រួចរាល់ជា ស្ថាពរ គំរោងឆ្លងនៅពេលដ៏ខ្លីខាងមុខ និង សព្វថ្ងៃមាន ព្រះសង្ឃគង់នៅចំនួន ២៩ អង្គ ។