វត្តគិរីជលសាកោះរ៉ុង (កោះរ៉ុង)
ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ខាងកើតជាប់ដីលោក សេង ហួយលាង ខាងលិចជាប់ប្រឡាយទឹក ខាងជើងជាប់ភូមិប្រជាពលរដ្ឋ ខាងត្បូង ជាប់ សាលារៀនមានចំងាយប្រហែល ២៥ គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ ។
ឈ្មោះតដើមហៅថាវត្ត គិរីជលសារ គឺត្រូវបានកសាងតាំងពីឆ្នាំ១៩៩៧ ដោយឯកឧត្តម ទៀ វិញ ព្រមទាំងសហការី និង ពុទ្ធបរិស័ទក្នុងសង្កាត់កោះរុង ។
ហេតុដែលនាំឲ្យហៅថាវត្ត គិរីជលសារ ដោយនៅទីនោះគឺជាកោះ និង ជាដីភ្នំ ទើបអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និង ពុទ្ធបរិស័ទនាំគ្នាបង្កើតវត្ត និង ដាក់ឈ្មោះវត្តនេះចៀសមទៅតាមតំបន់នោះគឺ គិរីជលសារ ជាប់មករហូតមកដល់បច្ចុប្បន្ន ។
មុនឆ្នាំ ១៩៧៥ ទីនេះជាតំបន់កោះ និង ព្រៃភ្នំ មានទាហាន និង ប្រជាជនរស់នៅប្រកបរបបនេសាទត្រី ។ ពីឆ្នាំ ១៩៧៥ដល់ឆ្នាំ ១៩៧៩ តំបន់នេះគ្រប់គ្រងដោយពួកខ្មែរក្រហម ។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ តំបន់នេះត្រួតត្រាដោយទាហានជើងទឹក ទើបនៅឆ្នាំ ១៩៩៧ ឯកឧត្តមទៅវិញ និង សហការី ដោយឃើញការលំបាករបស់គ្រួសារនាយទាហាននិង គ្រួសារអ្នកនេសាទ មួយចំនួននៅតំប់នេះ គ្មានវត្តសំរាប់ធ្វើបុណ្យទានផ្សេងៗ ក៏នាំគ្នាកសាងវត្តដើម្បីមានទីកន្លែងសក្ការៈបូជា ធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា បានកសាង សាលាឆាន់ កុដិ រៀបចំបរិវេណវត្ត កសាង ព្រះវិហារ សាលាទទួលភ្ញៀវ និងបានសម្ពោធដាក់ប្រើប្រាស់ដោយឯកឧត្តម ទៀ វិញ ។
-ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០០ ព្រះតេជគុណ ព្រះនាម ពេជ្រ សុភី ជាចៅអធិការ កសាន សាលាឆាន់ និង កុដិ ០១ ក៏លាចាកសិក្ខាបទ ។
-ពីឆ្នាំ ២០០០ ដល់ដើមឆ្នាំ ២០០៨ ព្រះតេជគុណ ព្រះនាម ឃុន វណ្ណដា ជាចៅអធិការ កសាង សាលាទទួលភ្ញៀវ ០១ ខ្នងក៏លាចាកសិក្ខាបទ ។
-ពីដើមឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន ព្រះតេជគុណ ព្រះនាម គុយ លិស ជាចៅអធិការ កំពង់កសាងកុដិ និងបន្តកសាងព្រះវិហារបង្ហើយ សព្វថ្ងៃមានព្រះសង្ឃគង់នៅចំនួន ០៨ អង្គ ៕