វត្តរតនគិរីសាគរម៉ាអ៊ូរ (ម៉ាអ៊ូរ)

Post by admin

09:52 - 30/05/2025

Comment

វត្តរតនគិរីសាគរម៉ាអ៊ូរ (ម៉ាអ៊ូរ)

ស្ថិតនៅក្នុងភូមិ បឹងតាស្រី ឃុំ បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើត ជាប់ដើរលោកកាង លាត ខាងលិចជាប់ដីលោក ប្រាក់ សំអុល ខាងជើងជាប់ដីលោក លន សុខទី ខាងត្បូងជាប់ដីលោក អ៊ុនផុន មានចំងាយ ៣៧,៥០គ.ម ពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថា "វត្តម៉ាអ៊ូរ" ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៩៦ ដោយភិក្ខុ ឈន វណ្ណៈ រួមជា មួយពុទ្ធបរិស័ទជិតឆ្ងាយ ។ ហេតុដែលនាំអោយហៅថា "វត្តរតនគីរីសាគរម៉ាអ៊ូរ" កាលពីដើមឡើយទីនេះមានអូរមួយ (ព្រែក) ហូរចូលទៅសមុទ្រ ប្រជាជនជាអ្នកនេសាទត្រី តែងនាំគ្នាចេញចូលទីនោះជាច្រើនអ៊ូអរហើយនាំគ្នាធ្វើរោងតូចៗ សំរាប់ឈប់សំរាកនៅមាត់ព្រែកនេះ ដល់យូរទៅប្រជាជនដែលចេញចូល និង អាជ្ញាធរដែនដីនៅតំបន់នោះក៏នាំគ្នា រៀបចំដីព្រៃភ្នំដែលនៅជាប់មាត់ព្រែកនេះទៅជាវត្ត អារាមដើម្បីឲ្យប្រជាជន និង ពុទ្ធបរិស័ទនៅមាត់ព្រែកនេះ មានវត្តសំរាប់ធ្វើបុណ្យទាន ព្រោះតំបន់នេះមានទេសភាពខ្យល់ត្រជាក់មកពីសមុទ្រ និង ជាតំបន់ភ្នំស្រាប់ក៏ដាក់ឈ្មោះថា វត្តរតនគិរីសាគរម៉ាអ៊ូ ជាប់មកដល់បច្ចុប្បន្ន ។

ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ ១៩៧៩ ជាភព្ទ័សំណាងរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំបន់នេះមិនទាន់កកើតអ្វីឡើយ ទើបនៅឆ្នាំ១៩៩៦ ទីនេះក៏បានរៀបចំឲ្យកើតជាវត្ត ដោយមានការជួយ ឧបត្ថម្ភពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់បានកសាងសាលាឆាន់០១ខ្នង កុដិឈើ ០២ ព្រះវិហារកំពុងសាងសង់បាន ប្រមាណជា៨៥% ដែលមានការជួយជ្រោមប្រជែងពីមន្ទីរសុខាភិបាល ឯកឧត្តម សួង ណយ ឯកឧត្តម ប្រាក់ ចាន់ធឿន និង សប្បុរសជនដ៏ទៃជាច្រើនទៀតក្រោម សំណាក់ ព្រះចៅអធិការ ឈន វណ្ណ ។

អំពីអតីតចៅអធិការ

- ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០ ព្រះតេជាគុណព្រះនាម ឈន វណ្ណ: ជាចៅអធិការ កសា កុដិ ០២ខ្នង សាលាឆាន់០១ខ្នង និង ស្រះទឹក០១ ។

- ពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៥ ព្រះតេជគុណព្រះនាម ឈន ចន្ទូ ជាព្រះចៅអធិការ កសាងព្រះវិហារ បាសាំងទឹក បង្គន់អនាម័យ រៀបចំទីធ្លាវត្ត ។

-ពីឆ្នាំ ២០១៥ដល់ឆ្នាំ២០២៤ ព្រះតេជគុណព្រះនាម សុខ សៀន ជាព្រះចៅអធិការ កសាង

កុដិ២ជាន់ ព្រះអង្គបរិនិព្វាន១អង្គ រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត ផ្លូវបេតុងមួយខ្សែរ ប្រវែង ៩១៥ម៉ែត្រ រោងបាយមួយខ្នង បន្ទប់ទឹក៦បន្ទប់ និងចាក់សាបពង្រីកទីធ្លារវត្ត។

-ពីឆ្នាំ២០២៤ដល់សព្វថ្ងៃ ព្រះតេជគុណ គឹម វីរ: កំពុងតែបន្តការគ្រប់គ្រង់និងកសាងបន្តមាន

ព្រះពុទ្ធរូបមួយអង្គ កម្ពស់​១១ម៉ែត្រ បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ១២អង្គ ភិក្ខុ០៣អង្គ សាមណេរ ០៩អង្គ៕