ព្រះលេខាធិការស្ដីទី និងជាព្រះចៅអធិការវត្តពោធិ៍ពេជ្រគិរី
នាមប្បញ្ញត្តិ : សុទ្ធសីលោ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បួសបាន ១៥វស្សា
ថ្ងៃ-ខែ-ឆ្នាំកំណើត : ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨២ ឆាយាលេខ 000115
ទីកន្លែងកំណើត : ភូមិថ្មី ឃុំរការធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ
ទីកន្លែង និងឆ្នាំបួស : វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្នាំ២០១០
នាមព្រះឧបជ្ឍាយ៍ : ព្រះញាណវង្ស ឃឹម សន តួនាទី/មុខងារ ព្រះមេគណរាជធានី
កម្រិតវប្បធម៌ : បរិញ្ញាបត្រ វិទ្យាសាស្រ្តកុំព្យួទ័រ & គ្រប់គ្រងធុរៈកិច្ច
បរិញ្ញាបត្រជាន់ខ្ពស់ រដ្ឋបាលសាធារណៈ
បច្ចុប្បន្នគង់នៅ : វត្តពោធិ៍ពេជ្រគិរី (ភ្នំពេជ្រ) សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម
ខេត្តព្រះសីហនុ
លេខទូរស័ព្ទ : ០៨៦ ២៥២៥៨៩/ ០៩៩ ២៨១១៨២ Email: sopheakritz@gmail.com
វណ្ណៈគ្រួសារ
-ឪពុកឈ្មោះ រិទ្ធិ ភួង អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ (ស្លាប់) មុខរបរ កសិករ
-ម្ដាយឈ្មោះ ចេង លន់ អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ (ស្លាប់) មុខរបរ កសិករ
ឆ្នាំ២០២៣ ឡើងទីជា ជំនួយការផ្ទាល់សាលាគណខេត្ត
ឆ្នាំ២០២៤ ឡើងទីជា ព្រះគ្រូចៅអធិការស្ដីទី
ឆ្នាំ២០២៥ ឡើងទីជា លេខាធិការស្ដីទីសាលាគណខេត្តព្រះសីហនុ
គ្រឿងឥស្សរិយយស
ឆ្នាំ២០១៧ ព្រះមហាក្សត្រីយានី កុសុមៈនារីរ័ត្ន ថ្នាក់មហាសិរីវឌ្ឍន៍ (ឯកឧត្តម ហ៊ុន ណេង)
ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍ (សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត)
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព្រះតេជគុណ រិទ្ធិ សុភ័ក្ដ និមន្ដមកគង់នៅវត្តពោធិ៍ពេជ្រគិរី (ភ្នំពេជ្រ) ក្នុងឋានៈជាប្រធានគ្រប់គ្រងវត្ត បន្តវេនពីព្រះសាសនាមង្គល ហ្វាន់ ហឿន ដើម្បីដឹកនាំ កសាងសមិទ្ធិផលនានា និរន្ដរភាពពុទ្ធិកបឋមសិក្សា (ពុទ្ធចក្រ និង អាណាចក្រ) រហូតមកដល់ពេលនេះមានសមណសិស្ស ចំនួន៣៦អង្គ សិស្សានុសិស្ស ១៦៨នាក់ និងបន្ដទទួលក្មេងៗកំព្រា ទីទាល់ក្រ ខ្វះខាត ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ព្រះអង្គបានកំពុងខិតខំកែប្រែហេដ្ឋារចនាសម្ព័ន្ធវត្តអារាម ដែលពីមុនជាទីរហោដ្ឋាន ស្មរសាន្ដ ឲ្យក្លាយជាបូជនីយដ្ឋា កន្លែងគោរពបូជារបស់ពុទ្ធសាសនិកជន ដោយឈរផ្អែកលើទស្សនអតីតព្រះគ្រូចៅអធិការ និងចតុស្តម្ភនៃការអប់រំគឺ៖
រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់ជាមួយគ្នា។
ដោយមានចក្ខុវិស័យវែងឆ្ងាយ និងបានរៀបចំបេសកកម្មក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំច្បាស់លាស់ ជឿជាក់ថាសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១ដល់ទី៣ នឹងប្រឡងឡើងថ្នាក់ជាប់បាន១០០% ដែលរៀបចំឡើងដោយអាគារធិកាពុទ្ធិក និងទទួលបានការអប់រំមួយដែលមានគុណភាពខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ទាំងបញ្ញា ស្មារតី ចំណេះដឹងទូទៅគ្រប់ផ្នែកដូចជា ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន គណិតវិទ្យា សិក្សាសង្គម បំណិនជីវិត អត្តចរិតថ្លៃថ្នូរ និងអាចចូលរៀននៅសាលានានា ទាំងក្នុង និងក្រៅប្រទេស បានដោយជោគជ័យ ស្របតាមបាវចនារបស់ពុទ្ធិកបឋមសិក្សាវត្តពោធិ៍ពេជ្រគិរី “ឆន្ទៈ វិមំសំ បញ្ញា” ។
- ឆន្ទៈ ការតាំងចិត្តខ្ពស់ ឧស្សាព្យាយាម
- វិមំសំ ការត្រេះរិះពិចារណាត្រូវ
- បញ្ញា ចេះគិត ថ្លឹងថ្លែង ស្គាល់ត្រូវ-ខុស
សូមអរព្រះគុណ និងអរគុណ!....