វត្តថ្មដាលើ

Post by admin

10:44 - 28/05/2025

Comment

ពុទ្ធមណ្ឌលកម្មដ្ឋានជាស៊ីមិកបុព្វតវនារាម (វត្តថ្មដាលើ)

វត្ត ពុទ្ធមណ្ឌលកម្មដ្ឋានជាស៊ីមីកបុព្វតវនរាម ស្ថិតនៅក្នុង ភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ផ្លូវរថភ្លើង ខាងលិចជាប់អូរ ខាងជើងជាប់ផ្លូវរថភ្លើង ខាងត្បូងជាប់ព្រំ ប្រទល់វត្ត ព្រះពុទ្ធសិរិទ្ធគីរីថ្មដា មានចំងាយ ៥៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។ វិហាឈ្មោះដើមហៅថាវត្ត ភ្នំថ្មដា គឺត្រូវបានកសាងតាំងពីឆ្នាំ ១៩៩៩ ដោយព្រះគ្រូចៅអធិការ ព្រះនាម ចិក ចន្ថា និង ឯកឧត្តម ង៉ោ ស៊្រុន ទីប្រឹក្សាសម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភា រួមជាមួយអាជ្ញាធរ មូលរដ្ឋាន និងពុទ្ធបរិស័ទ ។ ហេតុដែលនាំឲ្យហៅថាវត្ត ពុទ្ធមណ្ឌ លកម្មដ្ឋានជាស៊ីមីកបុព្វវនារាម ដោយទីតាំងភូមិសាស្ត្រ ដីវត្តនេះ ស្ថិតនៅកំពូលភ្នំ ជាតំបន់បួងសួងដ៏សក្តិសិទ្ធរបស់ប្រជាជន ហើយក៏ធ្វើសំណើសុំសម្តេច សង្ឃរាជគណៈធម្មយុត្តកនិកាយចង់ផ្សំមានវត្តគណៈធម្មយុត្តនៅខេត្តព្រះសីហនុទើបមានសប្បុរសជនដ៏ឆ្នើម មួយរូបតីឯកឧត្តម ង៉ោ ស៊ុន បានជួយឧបត្ថម្ភរៀបចំកសាងវត្តនេះឡើង ហើយបានដាក់ឈ្មោះថា វត្តពុទ្ធមណ្ឌ លកម្មដ្ឋានជាស៊ីមីកបុព្វតវនារាម រហូតមកដល់បច្ចុប្បន្ននេះ។ ស្ថានភាពវត្តមុនឆ្នាំ ១៩៧៥ ទីនេះជាព្រៃភ្នំគ្មានប្រជាជនរស់នៅ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពល ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ សព្វថ្ងៃមានឈ្មោះថារណសិរ្សកសាង អភិវឌ្ឍន៍ មាតុភូមិកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំ ទើបនៅឆ្នាំ ១៩៩៩ ឯកឧត្តម ង៉ោ ស៊្រុន និង អាជ្ញាធរមូលដ្ឋាន រួមជាមួយពុទ្ធបរិស័ទមួយចំនួនបាននាំគ្នាបង្កើតវត្តនេះឡើងដោ បានកសាង សាលាឆាន់ ០១ខ្នងព្រះវិហារធ្វើអំពីឈើប្រក់សង្ក័សី កុដិ និង ដាក់សម្ពោធឲ្យប្រើប្រាស់ត វិស័យពុទ្ធសាសនា ក្រោមអធិបតីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធបតី ប៊ួរ ត្រ សម្តេចព្រះសង្ឃរា គណៈធម្មយុត្តិកនិកាយ នៅឆ្នាំ១៩៩៩ ។

-ពីឆ្នាំ ១៩៩៩ ដល់បច្ចុប្បន្ន ព្រះតេជគុណព្រះនាម ទឹក ចន្ថា ជាព្រះចៅអធិការ បានដឹកនាំកសា សាលាឆាន់ ០១ខ្នង ធ្វើបេតុងប្រក់ហ៊ូប្រស៊ីម៉ង់ត៍ កុដិឈើ ០១ សព្វថ្ងៃកំពុងកសាងព្រះវិហារថ្មី (ព្រោះព្រះវិហ ចាស់ទ្រុឌទ្រោម) និងមានព្រះសង្ឃគង់ចំនួន ០៧អង្គ ។