វត្តសុវណ្ណគិរីវ័ន្ត (តានៃ)
ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ផ្លូវជាតិ លេខ៤ ខាងលិចជាប់ផ្លូវលំភូមិតានៃ ខាងជើងជាប់ អូរតានៃ ខាងត្បូងជាប់ភូមិប្រជាពលរដ្ឋ មានចំងាយ ៦៦ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។
ឈ្មោះដើមហៅថាវត្តតានៃ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៨៦ ដោយ លោក ហេង ស៊ុនឡុង លោក សោម អៀង ឧបាសិកាលីវ រួមទាំងពុទ្ធបរិស័ទគ្រប់ទិសទី ។
ហេតុដែលនាំឲ្យហៅថាវត្ត តានៃ កាលពីដើមឡើយមានតាម្នាក់ឈ្មោះ នៃ គាត់បានមកកាន់កាប់ដីនេះ មុនរគបានបង្កើតជាភូមិមួយ ហើយប្រជាពលរដ្ឋនាំគ្នាហៅថាភូមិតានៃ ។ នៅឆ្នាំ១៩៨៦ រដ្ឋអំណាចរួមជា មួយប្រជាពលរដ្ឋមួយចំនួន ក៏នាំគ្នាបង្កើតវត្តមួយ ដោយដាក់ឈ្មោះថាវត្ត សុវណ្ណគីរីវ័ន (ហៅថាវត្តតានៃ) ជាប់ រហូតដល់បច្ចុប្បន្ន ។
មុនឆ្នាំ១៩៧៥ ដីនេះជាដីទំនេរគ្មានការកសាងអ្វីទាំងអស់ ។
ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្នុងរបបប៉ុល ពត ដីនេះក៏មិនទាន់មានការកសាងអ្វីដែរ គឺនៅទំនេរ រហូត ដល់ថ្ងៃរំដោយ ៧មករាឆ្នាំ ១៩៧៩ ដីនេះ គ្រប់គ្រងដោយរដ្ឋអំណាចមូលដ្ឋាននៃភូមិ តានៃដល់ឆ្នាំ ១៩៨៦ ដោយ ពុទ្ធបរិសទមានការលំបាកទៅកាន់ទីវត្តផ្សេងៗឆ្ងាយ ហើយពិបាកធ្វើដំណើរចុះឡើង និង ដោយសំណូមពរពី ប្រជាជនទើបរដ្ឋអំណាចមូលដ្ឋាន និង ប្រជាជននៅទីនោះនាំគ្នាបង្កើតវត្តនេះឡើងសំរាប់គោរពបូជាឬធ្វើពិធីបុណ្យ ផ្សេងៗតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ។
-ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៨ ព្រះតេជគុណ ព្រះនាម លីប ជាចៅអធិការកសាងសាលាបុណ្យ ព្រះវិហារតូច០១ ធ្វើអំពីឈើប្រក់សង្ក័សី សាលាបឋមសិក្សាក្នុងវត្ត និង កុដិឈើ ០០ហើយលាចាកសិក្ខាបទ ។
-ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩០ ព្រះតេជគុណ ព្រះនាម ម៉ូត ជាចៅអធិការបន្តបានរៀបចំទីធ្លាវត្ត ក៏ល ចាកសិក្ខាបទ ។
-ពីឆ្នាំ ១៩៩០ដល់ឆ្នាំ ១៩៩២ ព្រះតេជគុណ ព្រះនាម ប្រាក់លុយ ជាចៅអធិការបន្ត កសាង កុដិ ឈើ
០១ ក៏លាចាកសិក្ខាបទ ។
-ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៨៧ ព្រះតេជគុណ ព្រះនាម អ៊ុក គីម ជាចៅអធិការបន្ត កសាង កុដិឈើ ០១ ក៏លាចាកសិក្ខាបទ ។
–ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២ ព្រះតេជគុណ ព្រះនាម អ៊ុន វុឌ្ឍ ជាចៅអធិការ កសាងព្រះវិហារ របងវត្ត ដងទង់ ចេតិយ ម៉ាស៊ីនភ្លើង និង រោងម៉ាស៊ីនក៏លាចាកសិក្ខាបទ ។
-ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ ព្រះតេជគុណ ព្រះនាម វង វ៉ែន ជាចៅអធិការបន្ត កសាងសាលាឆាន់ ស្រះទឹក ម៉ាស៊ីនភ្លើង ហើយក៏លាចាកសិក្ខាបទ ។
-ឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន ព្រះតេជគុណ ព្រះនាម បាំ ណារ៉ុម ជាចៅអធិការ កុដិថ្ម វច្ចកុដិ បង្គោលភ្លើង រៀបចំសួរច្បារ របងក្រោយវត្ត ចេតិយ ជួលជុលដំបូលព្រះវិហារ និង លាបពណ៌ឡើងវិញ (ព្រះវិហារដែល ធ្វើពីមុននោះភ្លៀងមកលិចគ្រប់ទីកន្លែង) និង សព្វថ្ងៃមានព្រះសង្ឃគង់នៅចំនួន ០៨ អង្គ ។