វត្តមនោធម្មាភិរម្ (វត្តដូងប្រេង)

Post by admin

10:42 - 28/05/2025

Comment

វត្តមនោធម្មាភិរម្យ (១០០ខ្នង ឬ ដូងប្រេង)

វត្តមនោធម្មាភិរម្យ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើត ជាប់ចំការពុទ្ធបរិស័ទ ខាងលិចជាប់ភ្នំ ខាងជើងជាប់ដីតាចុង ខាងត្បូងជាប់ដីយាយ រូបូ មានចំងាយ ៧៦ គ.ម ពីក្រុងព្រះសីហនុ។

ឈ្មោះដើមហៅថា វត្តមនោធម្មាភិរម្យ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៩៩ ដោយ ឧកញ៉ា ម៉ុង ឫទ្ធី រួមជាមួយពុទ្ធបរិស័ទភូមិមនោរម្យ ។ ហេតុដែលនាំអោយហៅថា វត្តមនោធម្មាភិរម្យ ដោយវត្តនេះស្ថិតនៅលើភ្នំ មានខ្យល់អាកាស ត្រជាក់ គួរជាទីមនោរម្យ ទើបឧកញ៉ា ម៉ុង ឫទ្ធី បានរៀបចំកសាងវត្តនេះ ហើយបានដាក់ឈ្មោះថា មនោធម្មាភិរម្យ ជាប់រហូតមកដល់បច្ចុប្បន្ន ។

មុនឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ ១៩៧៩ ដីនេះទីវាលគ្មានភូមិ និង គ្មានចំការអ្វីឡើយ ។

នៅឆ្នាំ ១៩៩៣ ដោយមានការដឹកនាំនយោបាយឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតិ ឲ្យដីនេះទៅ ឧកញ៉ាម៉ុងឫទ្ធី ដើម្បីរៀចំអភិវឌ្ឍន៍ដាំដើមដូងប្រេង ។ ឧកញ៉ា ម៉ុង ឫទ្ធី បានអភិវឌ្ឍន៍ទីនេះ គួរជាទីគាប់ចិត្ត និង ដោយមើលឃើញតំបន់នេះមានមានភូមិ ប្រជាពលរដ្ឋរស់នៅឆ្ងាយពីវត្តផ្សេងៗ ទើបឧកញ៉ាគាត់ដីមួយផ្នែក ដើម្បីកសាងវត្ត បានរៀបចំកសាង សាលា ឆាន់ ០១ ខ្នងធ្វើអំពីថ្មប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ធ្វើកុដិថ្ម និង បានធ្វើពិធីសម្ពោធឲ្យប្រើប្រាស់ ក្រោមអធិបតីភាព សម្តេចព្រះអភិសេរី សុគន្ធាធិបតីប៊ូ ត្រី សម្តេចសង្ឃរាជគណៈធម្មយុត្តិកនិកាយ និង ឧកញ៉ា ម៉ុង ឫទ្ធី ។ - ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៥ ព្រះតេជគុណ ព្រះនាម ឡុង សុគគ្រូ ព្រះចៅអធិការបានកសាង សាលា ឆាន់ ០១, កុដិ ០២. (ព្រះវិហារ ០១ មិនទាន់ហើយ ក៏លាចាកសិក្ខាបទ) ។

- ពីឆ្នាំ ២០០៥ ដល់បច្ចុប្បន្ន ព្រះតេជគុណ ព្រះនាម ហែម ចន្ទ័ធឿន ជាព្រះចៅអធិការបន្ត បានកសាង បាសាំង ០១ ឈូសឆាយដីក្រហមធ្វើផ្លូវចូលវត្ថុ (សព្វថ្ងៃកំពុងកសាងព្រះវិហារ បន្ត) បច្ចុប្បន្នមានព្រះសង្ឃ គង់នៅចំនួន០១ អង្គ ។