វត្តគន្ធគិរី (អូរត្រជាក់ចិត្ត)

វត្តគន្ធគិរី (អូរត្រជាក់ចិត្ត ឬ ក្បាលជ្រោះ)

Post by admin

14:07 - 28/05/2025

Comment

វត្តគន្ធគិរី (អូរត្រជាក់ចិត្ត ឬ ក្បាលជ្រោះ)

​     ស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ដី ពុទ្ធបរិសទ័ ខាងលិចជាប់ដីពុទ្ធបរិស័ទ ខាងជើងជាប់ផ្លូវរទេះភ្លើង ខាងត្បូងជាប់ដីពុទ្ធបរិស័ទ មានចំងាយ ៦៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

ឈ្មោះដើមហៅថា “វត្តក្បាលជ្រោះ” ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៩៦ ដោយលោក មាស ហាន់ លោកតា ប្រុស ព្រះគ្រូចៅអធិការព្រះនាម វៃ និង ពុទ្ធបរិស័ទ។ ហេតុដែលនាំអោយហៅថា វត្តគន្ធគិរី ដោយទីតាំងវត្តស្ថិតនៅលើភ្នំជុំវិញវត្តសំបូរដោយវ៘ ព្រៃ ហេតុនេះ ទើបព្រះសង្ឃ អាចារ្យ គណៈកម្មការ ព្រមទាំង ពុទ្ធបរិសទីនាំគ្នាដាក់ឈ្មោះថាវត្ត តន្ធគិរី ជាផ្លូវការ ជាប់រហូតមកដល់បច្ចុប្បន្ន ។

-ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដីនេះក៏នៅទំនេរ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ ១៩៧៩ ដីនៅទំនេរ គ្រប់គ្រងដោយរដ្ឋអំណាចមូលដ្ឋានរហូតដល់ឆ្នាំ ១៩៩៦ ទើបពុទ្ធបរិសទីនាំគ្នារៀបចំដីភ្នំនេះ ដើម្បីឲ្យក្លាយទៅជាវត្ត ដោយមានចូលរួម និង ឧបត្ថម្ភពី លោកតា នួន ដុក លោកតា ពូម៉ាន់ លោកយាយ មួយ លោក អ៊ុំ សំអុល លោកតា ហុង ហាវ លោកយាយ សាយ វាយ តាំងរួមទាំង មន្ត្រីរាជការ ពុទ្ធបរិស័ទ ក្រុងព្រះសីហនុ បានកសាងឧប្បដ្ឋានសាលា ០១ខ្នងធ្វើអំពីថ្មប្រក់ហ្វីប្រូស៊ីម៉ងត៍ ខ្លោងទ្វារចូលវត្ត១ កុដិថ្ម១ កុដិឈើ១ រៀបចំទីធ្លាវត្ត និង ដាក់សម្ពោធឧប្បដ្ឋានសាលាឲ្យប្រើប្រាស់ នៅឆ្នាំ២០០៧ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត អតីតអភិបាលរងខេត្តព្រះសីហនុ ។

អំពីអតីតចៅអធិការ

- ឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០ ព្រះតេជគុណ ព្រះនាម ជីវ សួន ជាចៅអធិការ កសាងបានព្រះវិហារ ឈើតូច១ កុដិឈើ១ខ្នង សាលាឆាន់១ខ្នង អំពីឈើ។ 

-​ ឆ្នាំ២០០០ ដល់ឆ្នាំ២០០៦ ព្រះតេជគុណ ព្រះនាម កុយ ស៊ីថា ជាចៅអធិការ បានកសាងសាលា ឆាន់ថ្មី១ខ្នង អំពីថ្មប៉េតុង (ព្រោះសាលាឆាន់ចាស់ ធ្វើអំពីឈើ តូចចង្អៀត និង ទ្រុឌទ្រោម) ខ្លោងទ្វារចូលវត្ត១ និងផ្លូវចូលវត្តមួយខ្សែ ។

- ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន ព្រះតេជគុណ ព្រះនាម សិន សារឿន ជាចៅអធិការ បានកសាងកុដិថ្ម៤ សាលាមត្តេយ្យ១ខ្នង សព្វថ្ងៃកំពង់កសាងព្រះវិហារថ្មី និងមានព្រះសង្ឃគង់នៅចំនួន០៧ អង្គ ។

ឆ្នាំ២០១៥ ដល់បច្ចុប្បន្ន គ្រប់គ្រងដឹកនាំកសាងដោយ​ ព្រះចៅអធិការព្រះនាម ចែត ជីវ៉ា បានរៀបចំកសាងបានព្រះវិហារមួយខ្នង កុដ្ឋចំនួនពី បានរៀបចំជួសជុលដំបូលសាលាឆាន់ថ្មីនិងគូរគំនូរថ្មី និងតសំយ៉ាប់ពីចំហៀងនិងខាងមុខ កសាងរូបសំណាក់ព្រះសង្ឃបិណ្ឌបាតចំនួន៣៨អង្គ និងបន្ទុនទឹកមួយខ្នងដែលមាន៨បន្ទុប និងរបងវត្តទាំងបួនជ្រុង និងចាក់ផ្លូវចាប់ពីផ្លូវជាតិចូលមកក្នុងវត្តដែលមានចំងាយ៨០០ម៉ែត រៀបចំសួនច្បារនិងសមិទ្ធផលផ្សេងៗទៀតដែលកំពុងកសាងបន្ត បច្ចុប្បន្នមានព្រះសង្ឃគង្គនៅចំនួន១៣អង្គ។