វត្តឧត្តមប្រឹក្សា (ព្រែកក្រាញ់)
ស្ថិតនៅក្នុង ភូមិ ព្រែកក្រាញ់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើត ជាប់ផ្លូវលំ ខាងលិចជាប់សាលារៀន ខាងជើងជាប់ដី ប្រជាពលរដ្ឋ ខាងត្បូងជាប់មន្ទីរពេទ្យ មានចំងាយ ៥៦ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថាវត្ត ឧត្តមព្រឹក្សា គឺត្រូវបានកសាងតាំងពីឆ្នាំ ១៩៦៤ ដោយព្រះគ្រូចៅអធិការព្រះនាម ម៉ាក រួមជាមួយអាជ្ញាធរមូលរដ្ឋាន និង ពុទ្ធបរិស័ទចំណុះជើងវត្ត ។
ហេតុដែលនាំញ់ ហៅថាវត្ត ឧត្តមព្រឹក្សា ដោយទីតាំងតំបន់នេះសំបូរទៅដោយព្រៃព្រឹក្សាធំៗ ជាច្រើន ប្រជាជន នៅតំបន់នេះក៏នាំគ្នាដាក់ឈ្មោះ ឧត្តមព្រឹក្សា ជាប់រហូតមកដល់បច្ចុប្បន្ននេះ ។
ស្ថានភាពវត្តមុនឆ្នាំ ១៩៧៥ បានកសាង សាលាឆាន់ ព្រះវិហារ កុដិ និង សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ដោយ ព្រះតេជគុណ ម៉ាក និង អាជ្ញាធរមួយចំនួននៅតំបន់នោះ ។
ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ទីវត្តអារាមនេះត្រូវបំផ្លាញគ្មានសល់អ្វីឡើយ ដូចជាព្រះវិហារ សាលាឆាន់ កុដិ នៅសល់តែគ្រឹះក្រោមដីប៉ុណ្ណោះ ។
ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាជនបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពលក្រោម ការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិមតុភូមិ សព្វថ្ងៃមានឈ្មោះថារណសិរ្សកសាង អភិវឌ្ឍន៍ មាតុភូមិកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំ វត្តឧត្តមព្រឹក្សា ក៏ត្រូវ បានរៀបចំឡើងវិញនៅឆ្នាំ១៩៩៥ មានការលំបាកព្រោះទីនោះមានខ្វះខាតជាច្រើនកសាងបាន ព្រះវិហារ តូចមួយធ្វើអំពីឈើប្រក់សង្ក័សី សាលាឆាន់ ០១ ធ្វើអំពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍ កុដិធ្វើអំពីរបេតុង ០១ខ្នង ធ្វើអំពីឈើ ប្រក់សន្និសី ០២ ។
-ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០០ ព្រះតេជគុណព្រះនាម យ៉ាង សុភាព ជាព្រះចៅអធិការ ដឹកនាំរៀបចំវត្ត បានកសាងសាលាឆាន់០១ខ្នង កុដិឈើ ០១ ក៏វិលត្រឡប់មកវត្ត វាលមាស វិញ ។ ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២ ព្រះតេជគុណព្រះនាម ផាន់ ផុន ជាព្រះចៅអធិការ មិនបានកសា អ្វី ក៏លាចាកសិក្ខាបទ ។
–ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៤ ព្រះតេជគុណព្រះនាម លី ប៊ុនរិត ជាព្រះចៅអធិការ ដឹកនាំជីកស្រះទឹក ក៏លាចាកសិក្ខាបទ ។
-ពីឆ្នាំ ២០០៤ ដល់ បច្ចុប្បន្ន ព្រះតេជគុណព្រះនាម គង់ សុខុម ជាចៅអធិការ បានបន្តប
ព្រះវិហារ និង សាលាឆាន់ថ្មីកំពុងកសានុ បរិស្ថានវត្តកសាងកុដិឈើ ០១ កុដិថ្ម០១ខ្នង ស្រះទឹក០១ ព្រះវិហារ បានប្រមាណជា ៦៥% ដែលជាអំណោយរបស់ឯកឧត្តម ឡាវ ម៉េងឃីន និង លោកជំទាវ ជើង សុភាព ស មានព្រះសង្ឃគង់នៅចំនួន២១ អង្គ ។